10 ចំណុចនៃភាពខុសគ្នារវាងមិត្តភក្តិល្អ និងបាបមិត្ត

យើងទាំងអស់គ្នាមានមិត្តភក្តិម្នាក់ដែលជាអ្នករហ័សខឹង ច្រណែនបន្តិច និងអំនួតបន្តិច។ តើអ្នកមានអញ្ចឹងដែរឬទេ?
ខាងក្រោមនេះ នឹងបង្ហាញពី 10 ចំណុចនៃភាពខុសគ្នារវាងមិត្តភក្តិល្អ និងបាបមិត្ត​ នៅពេលអានរួចសូមអ្នកជួយពិចារណា។
  • មិត្តល្អ ពួកគេសប្បាយចិត្តនូវអ្វីដែលអ្នកជោកជ័យ
  • បាបមិត្ត ពួកគេច្រណែន ឬក៏មិនពេញនូវអ្វីដែលអ្នកទទួលបានសមិទ្ធិផល
  • មិត្តល្អ ពួកគេដឹងថាអ្នកចង់បានពេលវេលាផ្ទាល់ខ្លួន
  • បាបមិត្ត ពួកគេព្យាយាមយកពេលវេលាអ្នកទាំងអស់ ឬក៏រំខាន
  • មិត្តល្អ ពួកគេថែទាំ និងចេះយល់ទុក្ខធុរៈអ្នក (លើកទឹកចិត្តអ្នកគ្រប់ពេល)
  • បាបមិត្ត ពួកគេវិនិច្ឆ័យ និងរិះគន់អ្នក (លក្ខណៈមិនមែនស្ថាបនា)
  • មិត្តល្អ ពួកគេគោរពអ្នក និងអោយតម្លៃនូវសម្ព័នមិត្ត
  • បាបមិត្ត ពួកគេឆេវឆាវ ឬឆាប់ខឹងអ្នក
  • មិត្តល្អ ពួកគេរីករាយ នឹងផ្លាស់ប្តូរគំនិតជាមួយអ្នក
  • បាបមិត្ត ពួកគេតែងតែចង់ឈ្នះអ្នកគ្រប់ពេល
  • មិត្តល្អ ពួកគេជឿជាក់អ្នក
  • បាបមិត្ត ពួកគេសង្ស័យអ្នកគ្រប់ពេល
  • មិត្តល្អ ពួកគេទូរស័ព្ទទៅអ្នកព្រោះគេនឹកអ្នក
  • បាបមិត្ត ពួកគេរកអ្នកនៅពេលដែលគេត្រូវការអ្នកជួយតែប៉ុណ្ណោះ
  • មិត្តល្អ ពួកគេតែងតែយល់ស្របនូវគោលដៅរបស់អ្នក
  • បាបមិត្ត ពួកគេព្យាយាមផ្លាស់ និងគ្រប់គ្រងអ្នក
  • មិត្តល្អ ពួកគេដឹងថាអ្នកទាំងអស់គ្នាមានមិត្តភក្តិច្រើន និងមិនវិនិឆ្ឆ័យថាពួកគេយ៉ាងមិុចយ៉ាងម៉ានោះទេ
  • បាបមិត្ត ពួកគេមិនចូលចិត្ត មិត្តផ្សេងៗទៀតរបស់អ្នក
  • មិត្តល្អ ពួកគេដឹងពីអ្វីដែលមិនគួនិយាយពីអ្នក
  • បាបមិត្ត ពួកគេនិយាយអ្វីដែលមិនគួនិយាយ

No comments