អស់ក្តីបារម្មណ៍អំពីសុដន់យារធា្លក់ជាមួយរូបមន្តធម្មជាតិ

មាន​កត្តា​ជាច្រើន​ដែល​ធ្វើឱ្យ​ដុន់យារ​ធ្លាក រួម​បញ្ចូល​ទាំង​អាយុ​កាល ការឡើង​ទម្ងន់ និង​បាត់បង់​ទម្ងន់​លឿន​ពេក, ការ​មាន​ផ្ទៃពោះ និង​បំបៅ​ដោះកូន, តំណពូជ ព្រម​ទាំង​កត្តា​ផ្សេងៗ​ទៀត។
ប៉ុន្តែ​ជាទូទៅ ការយារ​ធ្លាក់នៃ​សុដន់ គឺជា​ដំណើរការ​ធម្មជាតិ​ដែល​កើត​មាន​ឡើង​ទៅតាម​អាយុ​កាល​ធ្វើឱ្យ​បាត់បង់​ភាព​បត់បែន​ពីធម្មជាតិ។ សំណាងល្អ​មាន​រូបមន្ត​សាមញ្ញៗ ដែល​អាចបង្ការ​សុដន់​មិន​ឱ្យឆាប់​យារធ្លាក់ ហើយ​អាច​ជួយ​ពង្រីក​ទំហំ​សុដន់​បាន​ថែមទៀត។
ដំបូង​អ្នកត្រូវ​ម៉ាស្សា​សុដន់​របស់អ្នក​ជាមួយ​នឹងទឹក​ត្រជាក់ ខណៈដែល​ងូតទឹក។ នេះជា​វិធី​ល្អបំផុត​ដើម្បី​រក្សាសុដន់​របស់​អ្នក​ឱ្យរឹងមាំ និងមិន​យារធ្លាក់។
គ្រឿងផ្សំ៖
  • ស៊ុត ១គ្រាប់
  • ទឹកឃ្មុំ ១ស្លាបព្រាបាយ
  • ប្រេងអូលីវ ១ ទៅ ២ស្លាបព្រាបាយ
    • លាយគ្រឿង​ផ្សំទាំង​អស់​បញ្ចូលគ្នា​ឱ្យសព្វល្អ រួច​អនុវត្ត​ល្បាយ​នៅត្រង់​ផ្នែក​ខាង​ក្រោម​នៃសុដន់ និងទុក​ចោល​ប្រហែល​ជា ២០នាទី​ទើប​លាង​សម្អាត​ជាមួយ​នឹងទឹក​ត្រជាក់​ចេញ។ អនុវត្ត​វិធីនេះ​ ៣ដង​ក្នុងមួយ​សប្តាហ៍ ហើយ​លទ្ធផល​នឹងមើល​ឃើញ​ក្នុង​រយៈពេល ២សប្តាហ៍៕
      ប្រភពមង្គលការ

No comments