ជីវប្រវត្តរបស់លោក បេអាត រិចន័រ (Beat Reachner)
លោកវេជ្ជបណ្ឌិត បេអាត រិចន័រ (កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នា១៩៤៧) ជាជនជាតិ ស្វីស។ គាត់ជា ពេទ្យកុមារ អ្នកលេងសូរឡោ និងជាអ្នកបង្កើត មន្ទីរពេទ្យកុមារ នៅ ព្រះរាជាណាចក្រកម្ពុជា ហើយគាត់ជានាយកនៃមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
នៅ ខែធ្នូ ១៩៩១ រិឆ្នឺរបានត្រឡប់មកកម្ពុជានិងបានឃើញការបំផ្លិចបំផ្លាញដែលបានកើតឡើងជាបន្តបន្ទាប់ពីការប៉ះទង្គិចគ្នាដែលជាលទ្ធផលជម្លោះរវាងខ្មែរក្រហមនិងវៀតណាម។ លោកត្រូវបានសុំអោយបើកនិងសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញដោយរដ្ឋាភិបាលកម្ពុជា។ ការបង្កើតមូលនិធិគន្ធបុប្ផានៅខែមីនា ១៩៩២ លោករិឆ្នឺរជាផ្លូវការបានត្រឡប់មកកម្ពុជាវិញដើម្បីចាប់ផ្ដើមការសាងសង់ឡើងវិញ ហើយគន្ធបុប្ផាត្រូវបានបើកទ្វារឡើងវិញនៅខែវិច្ឆិកា ១៩៩២។
មន្ទីរពេទ្យគន្ធបូប្ផាទីពីរត្រូវបានដាក់សម្ផោធនៅថ្ងៃទី១២ កក្កដា ឆ្នាំ១៩៩៦។ មន្ទីរពេទ្យត្រូវបានសាងសង់ឡើងដោយសារតម្រូវការចាំបាច់ដែលបង្កដោយចំនួនមនុស្សដ៏កកកុញនៅមន្ទីរពេទ្យគន្ធបុប្ផាទី១។ ទីតាំងមន្ទីរពេទ្យត្រូវបានសម្តេចព្រះនរោត្តម សីហនុ(ព្រះបរមរតនកោដ្ឋ)ទ្រង់ប្រោសព្រះរាជប្រទាន។ មន្ទីរពេទ្យព្រះជ័យវរ្ម័នទី៧ត្រូវសាងសង់ឡើងនៅក្នុងឆ្នាំ១៩៩៨លើទីតាំងដែលជាអំណោយរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន
មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាលកុមារជាងពាក់កណ្តាលលាននាក់ក្នុងឆ្នាំ និងប្រហែលជាង១សែននាក់ដែលមានស្ថានភាពធ្ងន់ធ្ងរដោយពុំគិតកម្រៃអ្វីទាំងអស់។
វិជ្ជាជីវៈ
បន្ទាប់ពីទទួលបានបរិញ្ញាបត្រវិជ្ជសាស្រ្ត ក្នុងឆ្នាំ១៩៧៣ លោកវិជ្ជបណ្ឌិត បេអាត រិចន័រ ធ្វើជាអ្នកឯកទេសថែរទាំកុមារ នៅឯមន្ទីរពេទ្យកុមារនៅស៊ូរិច។ បន្ទាប់មក លោក រិចន័របានធ្វើការអោយកាកបាទក្រហមស្វីស និងត្រូវបានបញ្ជូនមកប្រទេសកម្ពុជាជាទីដែលលោកបានធ្វើការនៅមន្ទីរពេទ្យ គន្ធបុប្ផាទីក្រុងភ្នំពេញចន្លោះឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥។ មន្ទីរពេទ្យនេះត្រូវបានប្រសិទ្ធិភាពនាមដើម្បីជាការចងចាំដល់សម្តេចព្រះអង្គម្ចាស់ នរោត្តម គន្ធបុប្ផា (១៩៤៨-១៩៥២) ដែលជាព្រះរាជបុត្រីនៃព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុដែលបានសោយវិលាល័យក្នុងព្រះជន្មក្មេងវស្សា។ នៅពេលដែលខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជា លោកត្រូវបានបង្ខំអោយចាកចេញទៅប្រទេសស្វីសវិញដែលជាទីដែលលោកបានបន្តការងាររបស់លោកនៅទីក្រុងហ៉្សូរ៉ិច។ ក្នុងដំណើរការស្វែងរកអាជីពវេជ្ជសាស្ត្ររបស់គាត់ និង ចំណាប់អារម្មណ៍ខាងតន្ត្រី និង ការកម្សាន្ត វេជ្ជ.រិឆ្នឺរបានអភិវឌ្ឍចរិកលក្ខណៈនៃ "Beatocello" ត្លុកកំប្លែងសិល្បៈ ដែលលេងសេឡ្លូ។ ស្របគ្នាជាមួយមុខនាទីនេះ លោករិឆ្នឺរក៏បានបោះពុម្ពសៀវភៅកុមារជាច្រើនដែលផ្អែកលើ "Beatocello" ។នៅ ខែធ្នូ ១៩៩១ រិឆ្នឺរបានត្រឡប់មកកម្ពុជានិងបានឃើញការបំផ្លិចបំផ្លាញដែលបានកើតឡើងជាបន្តបន្ទាប់ពីការប៉ះទង្គិចគ្នាដែលជាលទ្ធផលជម្លោះរវាងខ្មែរក្រហមនិងវៀតណាម។ លោកត្រូវបានសុំអោយបើកនិងសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញដោយរដ្ឋាភិបាលកម្ពុជា។ ការបង្កើតមូលនិធិគន្ធបុប្ផានៅខែមីនា ១៩៩២ លោករិឆ្នឺរជាផ្លូវការបានត្រឡប់មកកម្ពុជាវិញដើម្បីចាប់ផ្ដើមការសាងសង់ឡើងវិញ ហើយគន្ធបុប្ផាត្រូវបានបើកទ្វារឡើងវិញនៅខែវិច្ឆិកា ១៩៩២។
មន្ទីរពេទ្យ គន្ធបុប្ផា
មន្ទីរពេទ្យមានសាខាចំនួនប្រាំ ដែលបានបង្កើតឡើងដោយ លោកវេជ្ជបណ្ឌិត បេអាត រិចន័រ។ មន្ទីរពេទ្យគន្ធបូប្ផា ត្រូវបានបង្កើតឡើង និង មាន ទីតាំង នៅ ក្នុង រាជធានីភ្នំពេញ។ រាល់ការព្យាបាលនៅមន្ទីរពេទ្យរបស់លោកពុំមានការគិតកម្រៃឡើយ។ សាខាគន្ធបូប្ផាទីមួយ និង ទីពីរ ស្ថិតនៅក្នុងរាជធានីភ្នំពេញ និង មន្ទីរពេទ្យ ព្រះបាទជ័យវរ្ម័នទី៧ ដែលស្ថិតនៅខេត្តសៀមរាប។ មន្ទីរពេទ្យគន្ធបូប្ផាទី៤ បានបើកដំណើរការនៅខែធ្នូ ក្នុងឆ្នាំ២០០៥ នៅភ្នំពេញ ហើយបានរួមបញ្ចូលគ្នាជាមួយនិងមន្ទីរពេទ្យគន្ធបូប្ផាទីមួយ។ អគាររបស់មន្ទីរពេទ្យគន្ធបូប្ផាទីប្រាំ ត្រូវបានស្ថាបនារូចរាល់ និង បើកឱ្យដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០០៧។មន្ទីរពេទ្យគន្ធបូប្ផាទីពីរត្រូវបានដាក់សម្ផោធនៅថ្ងៃទី១២ កក្កដា ឆ្នាំ១៩៩៦។ មន្ទីរពេទ្យត្រូវបានសាងសង់ឡើងដោយសារតម្រូវការចាំបាច់ដែលបង្កដោយចំនួនមនុស្សដ៏កកកុញនៅមន្ទីរពេទ្យគន្ធបុប្ផាទី១។ ទីតាំងមន្ទីរពេទ្យត្រូវបានសម្តេចព្រះនរោត្តម សីហនុ(ព្រះបរមរតនកោដ្ឋ)ទ្រង់ប្រោសព្រះរាជប្រទាន។ មន្ទីរពេទ្យព្រះជ័យវរ្ម័នទី៧ត្រូវសាងសង់ឡើងនៅក្នុងឆ្នាំ១៩៩៨លើទីតាំងដែលជាអំណោយរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន
មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាលកុមារជាងពាក់កណ្តាលលាននាក់ក្នុងឆ្នាំ និងប្រហែលជាង១សែននាក់ដែលមានស្ថានភាពធ្ងន់ធ្ងរដោយពុំគិតកម្រៃអ្វីទាំងអស់។
Post a Comment